អាចារ
👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (សំ. បា. អាចារ) ការប្រព្រឹត្ត, ចរិយា; ឫក, ឫកពា, មារយាទ, ឫកមារយាទ; បែបបទ, សណ្ដាប់ធ្នាប់។
ឧទាហរណ៍៖ មានអាចារៈល្អ, មានអាចារៈពុំគួរសម ។
អាចារកុសល (—សល់) អ្នកដែលឈ្លាសក្នុងការរក្សាមារយាទឲ្យល្អ (បើស្ត្រីជា អាចារកុសលា) ។ អាចារកោសល្ល ឬ —កោសល្យ (—សល់) ភាពជាអ្នកឈ្លាសក្នុងការរក្សាមារយាទឲ្យល្អ ។ អាចារវិន័យ ច្បាប់សម្រាប់រក្សាមារយាទឲ្យល្អ, ឲ្យត្រឹមត្រូវ ។ អាចារវិបត្តិ វិបត្តិមារយាទ គឺខូចមារយាទ, ខូចឫក ។ អាចារសម្បត្តិ ឬ —សម្ប័ទ, —សម្បទា (—ស័ម-ប៉ៈ—) ការបរិបូណ៌ដោយមារយាទល្អ គឺដំណើរមានមារយាទល្អឬត្រឹមត្រូវ ។ អាចារសម្បន្ន (—សំ-ប័ន) អ្នកដែលបរិបូណ៌ដោយមារយាទល្អ (បើស្ត្រីជា អាចារសម្បន្នា អ. ថ. —ស័ម-ប៉័ន-ន៉ា) ។ អាចារសាស្ត្រ ក្បួននិយាយពីអាចារៈ; វិទ្យាសាស្ត្រចែងអំពីចរិយា, ឫកពា, សណ្ដាប់ធ្នាប់របស់មនុស្ស ។ អាចារារិយៈ (មើលក្នុងពាក្យ អរិយ) ។ ល ។ បើរៀងភ្ជាប់ពីខាងចុងសព្ទដទៃ អ. ថ.— បា, ដូចជា ទុរាចារ, សមាចារ, អភិសមាចារ ជាដើម (ម. ព. ទាំងនេះ) ។ ល ។
មារយាទ ការប្រព្រឹត្ត ចរិយា ឫក ឫកពា បែបបទសណ្តាប់ធ្នាប់។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
👇 ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖