Posted on Leave a comment

តើពាក្យ «អាខ្យាត» មានន័យដូចម្ដេច ?


អាខ្យាត


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះប្រភេទមួយនៃវេយ្យាករណ៍ភាសាសំស្រ្កឹតនិងបាលី និយាយអំពីកិរិយាសព្ទផ្សេងៗ
ឧទាហរណ៍៖ មូលអាខ្យាត; លុះរៀនតទ្ធិតចប់សព្វគ្រប់ហើយ ត្រូវរៀនអាខ្យាតតទៅ ។

                      អាខ្យាតកិរិយា ឬ ––បទ (––តៈ––) កិរិយាអាខ្យាតឬបទអាខ្យាត (សំ. អាខ្យាតក្រិយា ឬ —បទ) ។ អាខ្យាតបច្ច័យ (––តៈប៉័ច-ចៃ) បច្ច័យអាខ្យាត (សំ. អាខ្យាតប្រត្យយ) ។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា (សំ. បា. ) ដែលបានពោលឬនិយាយរួចហើយ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Leave a Reply