អាកិណ្ណ
👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា (បា. ; សំ. អាកីណ៌) ដែលលាយគ្នា, លាយឡំ, ច្របូកច្របល់, ច្រឡំបល់; កុះ; កុះកុំ; ណែនណាន់, ថ្តែរថ្តុក, តាន់តាប់ឬណែនណាន់តាន់តាប់; ត្រៀបត្រា;ដេរដាស, ពាសពេញ (ព. កា. )
ឧទាហរណ៍៖ ភូមិនោះមានផ្ទះអាកិណ្ណ ផ្ទះខ្មែរផ្ទះចិន នៅលាយចម្រុះកុះកុំ ។
បើរៀងភ្ជាប់ពីខាងដើមសព្ទដទៃ អ. ថ.— កិន-ណៈ, ដូចជា អាកិណ្ណគ្រឹះ ផ្ទះកុះកុំ; ភូមិដែលមានផ្ទះកុះ, ដែលមានផ្ទះច្រើនត្រៀបត្រា។
ឧទាហរណ៍៖ ភូមិអាកិណ្ណគ្រឹះ ។
អាកិណ្ណភណ្ឌ ឬ —វត្ថុ អីវ៉ាន់ដែលដាក់លាយឡំឬច្របូកច្របល់គ្នា។ អាកិណ្ណមនុស្ស មនុស្សច្រើនត្រៀបត្រាឬណែនណាន់ ។ អាកិណ្ណវិហារ ឬ —វាស ការនៅច្របូកច្របល់គ្នា ។ អាកិណ្ណសន្និបាត ប្រជុំជនច្រើនណែនណាន់ប្រជ្រៀតប្របៀតគ្នា ។ ល ។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
👇 ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖