អាកាសធាតុ
👉ថ្នាក់ពាក្យជា បច្ចេកសព្ទបរិស្ថាន
មានន័យថា លក្ខខណ្ឌបរិយាកាស និងបាតុភូតឧតុភូតមធ្យមនៃរដូវទាំងអស់ គិតជាស្ថិតិមធ្យមភាគរបស់តំបន់ណាមួយ ដែលពិនិត្យឃើញរយៈពេលយូរឆ្នាំ /៣០ឆ្នាំ។ លក្ខខណ្ឌបរិយាកាស /វិសមរូបអាកាសធាតុមានសម្ពាធបរិយាកាស សីតុណ្ហភាពសូរ្យការ សំណើម ទឹកភ្លៀង ពពក ខ្យល់ ។ អ្នកជំនាញភូមិវិទ្យាបានបែងចែកអាកាសធាតុជាប្រាំក្រុមគឺ ៖ ១ -អាកាសធាតុក្រៅ ២ -អាកាសធាតុក្បែរត្រូពិក ៣ -អាកាសធាតុត្រជាក់បង្គួរ ៤ -អាកាសធាតុត្រជាក់ ៥ -អាកាសធាតុភ្នំ ។
👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សារព័នអាកាសបាតុភូត (សីតុណ្ហភាព សម្ពាធបរិយាកាស ខ្យល់) ដែលជាគ្រឿងឱ្យសម្គាល់ពីសភាពមធ្យមនៃបរិយាកាស ក្នុងភូមិភាគណាមួយ តាមគោលការណ៍សីតុណ្ហភាពតែងតែចុះជាលំដាប់ តាំងពីភូមធ្យរេខាទៅដល់ អក្ខោសាន គឺពីក្តៅទៅជារងាររហូតដល់កកទឹក។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
👇 ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖