អាករ
👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (សំ. បា. ) គំនរ; ពួក, ក្រុម; លោហធាតុផ្សេងៗ; កំណើតលោហធាតុ ឬកំណើតត្បូងផ្សេងៗ; ត្បូងឬលោហធាតុផ្សេងៗ; រ៉ែ; កំណប់ទ្រព្យ ។ គុ. ល្អលើសលន់, ល្អកន្លង ។ ខ្មែរប្រើពាក្យនេះសំដៅសេចក្ដីថា “សួយ, តង្វាយ, ជំនូន; ប្រាក់ពន្ធ”
ឧទាហរណ៍៖ សួយអាករ ឬ សួយសារអាករ (ម. ព. សួយ) ។
ទេយ្យទានដែលបព្វជិតបានមកក៏ហៅ អាករ ដែរ
ឧទាហរណ៍៖ ពីម្សិលមិញ លោកគ្រូខ្ញុំនិមន្តទៅទេស្នាបានអាករសន្ធឹក ។
(ខ្មែរសម័យបុរាណ លុះតែសួយឬពន្ធដែលហូតយកអំពីពួកអ្នកជីករករបរក្នុងដី មានអ្នកជីករកត្បូងជាដើមឬទ្រព្យដែលបានអំពីគាស់កំណប់ ឬក៏ត្បូងនិងលោហធាតុដែលត្រូវហូតយកពីអ្នកទាំងនោះ, បើពុំនោះដែលគេថ្វាយជារាជបណ្ណាការនោះទើបហៅថា អាករ) ។ បើរៀងភ្ជាប់ពីខាងដើមសព្ទដទៃ អ. ថ. អាកៈរ៉ៈ, ដូចជា អាករកូប អណ្ដូងត្បូង, អណ្ដូងលោហធាតុ ។ អាករដ្ឋាន ឬ ––ស្ថាន ទីដែលមានត្បូងឬមានលោហធាតុ ។ អាករខនិក ឬ អាករាខនិក ( ––ខៈ–– ) អ្នកជីករកត្បូង (បើស្ត្រីជា –– ខនិកា) ។ អាករវិទ ឬ ––វិទូ អ្នកស្គាល់ត្បូង ឬអ្នកស្គាល់កន្លែងកើតត្បូង ។ ល ។
ពន្ធហូតលើគ្រឿងបរិភោគ ឬឧបភោគ ឬលើហិតប្រយោជន៍ដែលបានបំពេញ ឬផលដែលរដ្ឋអនុញ្ញាតឱ្យឯកជនធ្វើអាជីវកម្ម។
👉ថ្នាក់ពាក្យជា ពន្ធដារ
មានន័យថា អាករលើតម្លៃបន្ថែម ហៅកាត់ថា “អតប”។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
👇 ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖