អាកប្បកិរិយា
👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អាការនៃរាងកាយ, ដំណើរ ឬលំនាំនៃរាងកាយ ឬក៏នៃឫកពា
ឧទាហរណ៍៖ មនុស្សនុះមានអាកប្បកិរិយារម្យទមល្អណាស់; បព្វជិតគួរប្រើអាកប្បកិរិយាស្រគត់ស្រគំឲ្យសមតាមក្រឹត្យវិន័យ ។
ជំហរ ដំណើរ លំនាំនៃរាងកាយ ឫកពា។
ឧទាហរណ៍៖ មនុស្សនេះ បើមើលត្រឹមតែអាកប្បកិរិយា ហាក់ដូចជាង្នកប្រកាន់សេចក្តីថ្លៃថ្នូរ តែបើសំឡឹងទៅដល់ទ្រព្យសម្បត្តិវិញ ឃើញថាជាមនុស្សលោភលន់ឥតខ្មាសទៅវិញ។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
👇 ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖