Posted on Leave a comment

តើពាក្យ «អា» មានន័យដូចម្ដេច ?


អា


👉ថ្នាក់ពាក្យជា បុសសព្វនាម
មានន័យថា (ស. ល. អាយ អ. ថ. អាយ់) បុរិសសព្វនាម ជាពាក្យទាប ឥតគួរសម និយាយចំពោះទៅរកមនុស្សប្រុស ដែលជាក្មេងតូចឬមនុស្សតូចទាប, មនុស្សស្មើភាពដែលស្និទ្ធស្នាលនឹងគ្នាណាស់, ភឿន, ក្លើ ឬហៅ ចោរ, មនុស្សទោស, សត្វតិរច្ឆាន…
ឧទាហរណ៍៖ អាណា ?, អានេះ, អានុះ, អាហ្នឹង, អានោះ, អាឯង; អាណុប, អានាង, អាតូច, អាច្រមក់, អាវ៉ា; អាង៉ែត, អាសម្លាញ់, អាភឿន, អាក្លើ; អាចោរ, អាចោរកំណាច; អាធ្លកសេះអ្នកមានល្បឿនស្មើគ្នានឹងអាខ្មៅសេះខ្ញុំដែរ ។ សុន្ទរោវាទ : យុវជនទាំងឡាយអើយ ! គួរអ្នកកុំហៅគ្នា “អា”, គួរហៅគ្នាអ្នក ថា “បង” ថា “ប្អូន” (តាមបងតាមប្អូន) ឬហៅថា “នាយ” គឺ “នាយនេះ, នាយនោះ” ដូច្នេះវិញ ទើបឈ្មោះថាអ្នករាល់គ្នាជាមនុស្សសុភាព ត្រូវតាមក្រឹត្យដែលអ្នកបានរៀនមក !

                      អាមឹង ពាក្យទ្រគោះថា អា ហើយថែម មឹង ទៀតផង។
ឧទាហរណ៍៖ ធ្វើជាអ្នកសុភាពត្រូវកុំប្រើសម្ដីអាមឹង ឬ ឯងមឹងរកគ្នា (ម. ព. មឹង ផង) ។ ព. សា. អាអ្ហែង ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Leave a Reply