អហោសិកម្ម
👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា.) កម្មដែលគ្រាន់តែមានហើយចេញឲ្យផលមិនកើត គឺកម្មដែលរលុបរលាយសោះសូន្យទទេទៅ ព្រោះកម្មឯទៀតណាមួយចេញឲ្យផលបំបិទផ្លូវផ្ដាច់មុខ, កម្មដែលអស់កម្លាំងឬអស់អំណាចចេញឲ្យផលពុំកើត. . . ។ ព. ប្រ. ដំណើរអស់កម្មអស់ពៀរនឹងគ្នាឬអស់សេចក្តីស្រឡាញ់រាប់រកគ្នាត្រឹមប៉ុណ្ណោះ លែងមានតទៅទៀត ។
ឧទាហរណ៍៖ គេហើយនិងខ្ញុំជាអហោសិកម្មទៅហើយ; សូមឲ្យជាអហោសិកម្មត្រឹមណឹងទៅចុះ !
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
👇 ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖