Posted on Leave a comment

តើពាក្យ «អហោរត្ត» មានន័យដូចម្ដេច ?


អហោរត្ត


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ឬ សំ. ) ថ្ងៃនិងយប់, ថ្ងៃមួយនិងយប់មួយ ។
ឧទាហរណ៍៖ នៅអស់អហោរត្ត នៅអស់មួយថ្ងៃមួយយប់។

                      ប្រើជា កិ. វិ. ក៏បាន “រាល់ថ្ងៃរាល់យប់; ទាំងថ្ងៃទាំងយប់” ។
ឧទាហរណ៍៖ ខំប្រឹងរៀនរាល់អហោរាត្រ ដល់ពេលអធ្រាត្រក៏មិនឈប់. . . ។ បើញៀនជាប់ហួសពេកចំពោះល្បែងគួរប្រដៅចិត្តថា : កើតទុក្ខជូរមុខឥតមានឃ្លាត អហោរាត្រណាក៏សញ្ជប់ គិតទៅគិតមកឃើញសព្វគ្រប់ គួរឈប់លះលែងល្បែងហ្នឹងទៅ ។ ព្រោះបើខំប្រឹងតទៅមុខ ក្ដីទុក្ខនិងចេះតែងំនៅ គួរគិតឲ្យឃើញការណ៍រាក់ជ្រៅ ណ្ហើយត្រូវលែងទៅកុំអាល័យ !

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Leave a Reply