Posted on Leave a comment

តើពាក្យ «អហេតុក» មានន័យដូចម្ដេច ?


អហេតុក


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា (សំ. បា. អហេតុក ឬ សំ. អហៃតុក) ដែលមិនប្រកបដោយហេតុឬដែលមិនមានហេតុមិនមានបច្ច័យ។
ឧទាហរណ៍៖ កំណើតអហេតុកៈ កំណើតសត្វដែលមិនប្រកបដោយកុសលហេតុ (ហៅ អហេតុកៈកំណើត ក៏បាន) ។ អហេតុកចិត្ត ចិត្តជាអហេតុកៈ គឺចិត្តដែលពេញដោយលោភៈ, ទោសៈ, មោហៈ (ព. អ. ) ។ អហេតុកទិដ្ឋិ ឬ— មិច្ឆាទិដ្ឋិ ការយល់ឃើញខុសថាសត្វលោកនិងអ្វីៗទាំងអស់ក្នុងលោកសុទ្ធតែឥតមានហេតុឥតមានបច្ច័យតាក់តែងឡើយ (ជាទិដ្ឋិរបស់និគ្រន្ថតិរ្ថិយពួកខ្លះ) ។ អហេតុកប្បដិសន្ធិ ឬ —ប្រតិសន្ធិ ការចាប់កំណើតដោយអហេតុកចិត្ត (ព. អ. ) ។ អហេតុកសត្ត ឬ— សត្វ សត្វដែលចាប់កំណើតដោយអហេតុកចិត្ត (ព. អ. )។ល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Leave a Reply