អហិង្សា
👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (សំ. បា. អហឹសា ឬ អហេសា) ការមិនបៀតបៀនគេ, ការមិនធ្វើទុក្ខគេឲ្យបានសេចក្ដីលំបាក, ការមិនធ្វើទុក្ខបុកម្នេញគេ។
ឧទាហរណ៍៖ មនុស្សត្រូវប្រើប្រាស់សត្វពាហនៈដោយអហិង្សា ; ប្រសិនបើសត្វលោកទាំងអស់មានអហេសាដូចគ្នា ក្នុងសកលលោកសមនឹងបរិបូណ៌ដោយសេចក្តីសុខសម្រាន្តយ៉ាងក្រៃលែង ។ វេវ. អវិហិង្សា, អវិហេសា ។ ព. ផ្ទ. ហិង្សា. វិហិង្សា, វិហេសា។ ព. កា. ប្រាប់ផលអហិង្សា : អហិង្សាជាធម៌ដ៏សំខាន់ ប្រសិនបើកាន់បានគ្រប់គ្នា សមលោកទាំងមូលនឹងសះជា ការឈ្លោះទាស់គ្នាក៏នឹងគ្មាន ។ ព្រោះអហិង្សាជាធម៌ស្ងប់ ឲ្យរាប់ឲ្យរកគ្នារាល់ប្រាណ អាចនាំឲ្យមានសុខសម្រាន្ត ធ្វើម្ដេចនឹងបានដូចថាអ្ហើយ ។ ប្រសិនបើអាចប្រជុំគ្នា ទួទាំងលោកាពុំកន្តើយ ជជែកប្រឹក្សារកកោះត្រើយ បើបានឃើញហើយព្រមកាន់តាម ។ ឲ្យអហិង្សាមានរាល់ទ្វីប ភ្លឺដូចប្រទីបនៃលោកភ្លាម នោះលោកទាំងមូលនឹងមាននាម ថាបានរួចផុតចាកហិង្សា ។ ល ។ ( ប្រទីបនៃលោក គឺព្រះអាទិត្យ )។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
👇 ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖