អហង្ការ
👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. អហំការ ឬ ប្រើជា អហង្ការ ក៏មាន ) សេចក្ដីប្រកាន់ថាអញ គឺសេចក្តីប្រកាន់ថាអញថាគេ; សេចក្តីប្រកាន់ខ្លួន ។
ឧទាហរណ៍៖ មិនព្រមចុះចាញ់គ្នា ដោយមានអហង្ការទាំងពីរខាង។
ខ្មែរប្រើជា កិ. វិ. សំដៅសេចក្តីថា “ដាច់ខាត, ម៉ឺងម៉ាត់” ក៏មាន
ឧទាហរណ៍៖ ប្រកែកដាច់អហង្ការ ប្រកែកដាច់ខាត ។
អហង្ការមមង្ការ ឬ អហំមមំការ (––មៈម័ង–– )សេចក្តីប្រកាន់ថាអញ ថារបស់អញ; មានៈក្រៃពេក
ឧទាហរណ៍៖ មានអហង្ការមមង្ការតែរៀងរាល់ខ្លួន ឥតអ្នកណាស្ដាប់អ្នកណា; ពួករេហ៍ពលទាំងពីរខាង សុទ្ធតែមានអហំមមំការដូចៗគ្នា (ម. ព. មមង្ការ ផង) ។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
👇 ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖