អស្សុត
👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា (បា. ; សំ. អឝ្រុត) ដែលមិនធ្លាប់បានស្ដាប់, មិនដែលបានរៀនបានស្ដាប់សោះ; ដែលឥតចំណេះ; ល្ងង់ ។ អស្សុតជន ឬ ––បុគ្គល ជនឬបុគ្គលអ្នកមិនដែលបានស្ដាប់, មិនដែលបានរៀន; ជនល្ងង់។
ឧទាហរណ៍៖ ធម្មតាអស្សុតបុគ្គលរមែងតែមានសេចក្តីងឿងឆ្ងល់ជានិច្ច, ច្រើនតែជឿស្មានៗ។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
👇 ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖