អស្មិមានះ
👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា. អស្មិមាន”សេចក្តីប្រកាន់ថាអញមាន”) សេចក្ដីប្រកាន់ចិត្តរឹងត្អឹងថាអញថាគេឬថាយើងថាគេមិនព្រមទទួលជឿស្ដាប់អ្នកណា
ឧទាហរណ៍៖ មនុស្សនុ៎ះមានអស្មិមានះខ្លាំងណាស់; អស្មិមានះជាឫសគល់ ឬ ជាមាតានៃសេចក្ដីវិនាស។
ព. សា. ប្រើត្រឹមតែ អស្មិ ក៏មាន ។
ឧទាហរណ៍៖ មានអស្មិ, ប្រកាន់អស្មិ ។
ព. ពុ. ថា អស្មិមានះ, ដោយសង្ខេប, មាន ៣ យ៉ាងគឺ ១- ប្រកាន់ថាស្រេចនឹងអញ គ្មានអ្នកណាដល់អញ; ២- ប្រកាន់ថាគេម៉េចអញម៉េច ដូចៗជាគ្នា; ៣- ប្រកាន់ថាខ្លួនអញថយថោកអាប់អន់ទន់ខ្សោយជាងគេ មិនដល់នឹងគេ គេដោយគេ អញដោយអញ…(ម. ព. មានះ ផង) ។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
👇 ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖