Posted on Leave a comment

តើពាក្យ «អសោច» មានន័យដូចម្ដេច ?


អសោច


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា (បា. អសុចិ, ខ្មែរប្រើ ឧ > ឱ គឺ សុ > សោ ; សំ. អឝុចិ ឬជា អឝោច ក៏មាន “មិនស្អាត”) ដែលមិនស្អាត, មិនបរិសុទ្ធ; សោគ្រោក; កខ្វក់; អាក្រក់; ស្អុយអាក្រក់គួរខ្ពើម, គួរឆ្អើម ។
ឧទាហរណ៍៖ ក្លិនអសោច។

                      អសោចកេរ្តិ៍ឈ្មោះ ស្អុយកេរ្តិ៍ឈ្មោះ ។ កេរ្តិ៍អសោច កេរ្តិ៍ឈ្មោះអាក្រក់ ។ មនុស្សអសោច មនុស្សដែលមានឈ្មោះអាក្រក់ក្រៃពេក ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Leave a Reply