Posted on Leave a comment

តើពាក្យ «អសោក» មានន័យដូចម្ដេច ?


អសោក


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា (បា. ; សំ. អឝោក) ដែលឥតសោក, ឥតស្ដាយស្រណោះ ។ ន. ឈ្មោះឈើមួយប្រភេទ ស្លឹកខ្ចីសម្បុរសភាវ ផ្កាសម្បុរក្រហមប្រឿង ក្លិនស្រដៀងនឹងផ្កាអម្ពិល, ត្រួយខ្ចីប្រើជាអន្លក់បាន, ផ្កាប្រើជាបន្លែស្លម្ជូរឬជ្រក់បាន, ជាឈើមានលម្អនិងប្រយោជន៍ដោយឡែក គួរដាំក្នុងវត្តអារាមឬក្នុងភូមិ ។
ឧទាហរណ៍៖ សម្លផ្កាអសោក (ឈើនេះខ្មែរច្រើនហៅក្លាយជា សោក, គួរហៅ អសោក តាមពាក្យដើមវិញ; ម. ព. សោក ន. ទៀតផង)។

                   ព្រះនាមមហាក្សត្រិយ៍មួយព្រះអង្គក្នុងប្រទេសឥណ្ឌា ក្នុងសតវត្សរ៍ទី ៣ នៃពុទ្ធសករាជ ជាក្សត្រិយ៍មានតេជានុភាពច្រើន ជាពុទ្ធសាសនូបត្ថម្ភកៈ បានទំនុកបម្រុងព្រះពុទ្ធសាសនាដោយពេញព្រះសមត្ថភាព
ឧទាហរណ៍៖ ព្រះបាទអសោក ឬ អសោករាជ, អសោកមហារាជ (ហៅ ធម្មាសោក ក៏បាន) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Leave a Reply