អសេក្ខៈ
👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា. អសេក្ខ ឬ អសេខ; សំ. អឝៃក្ស) អ្នកដែលអស់កិច្ចក្នុងការសិក្សាហើយ; អ្នកដែលឈប់លែងសិក្សាតទៅទៀតហើយ (ព. ពុ. ហៅចំពោះព្រះអរហន្ត; ពាក្យក្រៅពីពុទ្ធសាសនា ហៅចំពោះអ្នកដែលបានរៀនអស់ថ្នាក់វិជ្ជាក្នុងសាលារៀនជាន់ខ្ពស់បំផុតហើយ) ។ ព. ផ្ទ. សេក្ខៈ ឬ សេខៈ ។ បើរៀងភ្ជាប់ពីខាងដើមសព្ទដទៃ សរសេរជា អសេក្ខ ឬ អសេខ អ. ថ. អៈសេក-ខៈ ឬ អៈសេខៈ ដែរ, ដូចជា អសេក្ខបុគ្គល ឬ អសេខ–– (ព. ពុ. ) បុគ្គលដែលអស់ការសិក្សាតទៅទៀតហើយ គឺព្រះអរហន្ត (ព. ផ្ទ. សេក្ខបុគ្គល) ។ អសេក្ខភូមិ ថ្នាក់នៃអសេក្ខបុគ្គល (ព. ផ្ទ. សេក្ខភូមិ)។ល។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
👇 ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖