Posted on Leave a comment

តើពាក្យ «អសុរិន្ទ» មានន័យដូចម្ដេច ?


អសុរិន្ទ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា. < អសុរ “អសុរ” + ឥន្ទ “ជាធំ” ; សំ. < អសុរ + ឥន្ទ្រ) ស្ដេចនៃពួកអសុរ គឺព្រះបាទវេបចិត្តិដែលជាអធិបតីក្នុងអសុរភព
ឧទាហរណ៍៖ ព្រះបាទវេបចិត្តិអសុរិន្ទជាបិតានៃនាងសុជាតាជាជាយារបស់ព្រះឥន្ទ្រ។

                     ប្រើជាវិសេសនាមនៃរាហូផងក៏បាន ។
ឧទាហរណ៍៖ រាហូអសុរិន្ទ ។

                     ខ្មែរហៅស្ដេចយក្សទាំងពួងថា អសុរិន្ទ ឬ អសុរេន្ទ្រ ដែរក៏មាន ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Leave a Reply