Posted on Leave a comment

តើពាក្យ «អសុរ» មានន័យដូចម្ដេច ?


អសុរ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (សំ. បា. ) គំនិតអាក្រក់; វិញ្ញាណជ្រោកជ្រាក ។ អមនុស្សពួកមួយ, ទីទៃពីពួកទេវតា, នៅក្នុងអសុរភព មានវេបចិត្តិអសុរិន្ទជាស្ដេច, ជាសត្រូវនៃពួកទេវតានៅឋានត្រ័យត្រិង្ស ។
ឧទាហរណ៍៖ ពួកអសុរ (បើស្ត្រីជា អសុរី អ. ថ. អៈសុរ៉ី, ប៉ុន្តែខ្មែរប្រើក្នុងកាព្យ សំដៅសេចក្ដីថា “អសុរប្រុស” ឬ “យក្សអង់អាច” ក៏មាន, ចួនប្រើជា អសុរា (អៈសុរ៉ា) សំដៅចំពោះអសុរប្រុសច្រើននាក់ឬតែម្នាក់ក៏មាន; ចំពោះយក្សប្រុសច្រើននាក់ឬតែម្នាក់ក៏មាន) ។

                     បើរៀងភ្ជាប់ពីខាងដើមសព្ទដទៃ អ. ថ. អៈសុរ៉ៈ, ដូចជា អសុរកញ្ញា ឬ ––កន្យា កូនក្រមុំនៃអសុរ (ហៅចំពោះនាងសុជាតាជាធីតានៃវេបចិត្តិអសុរិន្ទដែលបានមកជាជាយានៃព្រះឥន្ទ)
ឧទាហរណ៍៖ នាងសុជាតាអសុរកញ្ញា ។

                      អសុរកាយ អទិស្សមានកាយច្រើនពួក ជាអបាយសត្វ កើតអាស្រ័យនៅក្នុងមនុស្សលោក ជាពួកនិសាចរ ច្រើនត្រាច់ក្នុងវេលាយប់ រកស៊ីអសុចិវត្ថុមានគំរង់ជាដើម, ចួនកាលពួកខ្លះលងបន្លាចមនុស្សក៏មាន, ខ្លះនៅអែបអាងអាស្រ័យទីកន្លែងដែលមនុស្សអ្នករាប់អានជឿខ្មោចបិសាច ធ្វើឲ្យនៅក៏មាន (ខ្មោចអារក្ស ក៏រាប់ចូលក្នុងពួកអសុរកាយនេះដែរ) ។ អសុរភព ឬ ––លោក ឋានលំនៅពួកអសុរ (នៅនាជើងភ្នំព្រះសុមេរុ៍) ។ អសុររាជ ស្ដេចនៃពួកអសុរ (ព្រះបាទវេបចិត្តិឬវេបចិត្តិអសុរិន្ទ ) ។ អសុរវិមាន វិមាននៃអសុរ ។ ល ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Leave a Reply