Posted on Leave a comment

តើពាក្យ «អសុភ» មានន័យដូចម្ដេច ?


អសុភ


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា (បា. ; សំ. អឝុភ) មិនល្អ; គួរខ្ពើម, គួរឆ្អើម ។
ឧទាហរណ៍៖ រូបអសុភ, របស់អសុភ ។

                     ខ្មែរប្រើជា ន. ផងក៏បាន សំដៅចំពោះរូបស្លាប់, សព, សាកសព ឬរូបដែលស្លាប់ស្អុយហើយ, គំរង់ ។
ឧទាហរណ៍៖ សំពត់រុំអសុភ (សំពត់ស្នប); អសុភឆ្កែអណ្ដែតទឹក, អសុភហើមពេញ ។

                     បើរៀងភ្ជាប់ពីខាងដើមសព្ទដទៃ អ. ថ. អៈសុភៈ, ដូចជា អសុភកម្មដ្ឋាន កម្មដ្ឋានដែលទាញយករូបមិនស្អាត (ដូចយ៉ាងរូបសាកសពហើមប្រេះបែកជាដើម) មកជាអារម្មណ៍ (ពិចារណាឲ្យឃើញថាប្រាកដជាមិនស្អាតគួរខ្ពើមឆ្អើមមែន) ។ អសុភាវនា ភាវនារំពឹងចំពោះរូបអសុភជាអារម្មណ៍ ។ អសុភានុបស្សី (––ប៉័ស-សី; បា. < អសុភ + អនុបស្សី “អ្នករមែងឃើញរឿយៗ”) អ្នកដែលសម្លឹងរំពឹងឃើញរូបកាយថាមិនល្អ; បើស្ត្រីជា អសុភានុបស្សិនី (ព. ផ្ទ. សុភានុបស្សី; សុភានុបស្សិនី ) ។ អសុភារម្មណ៍ (បា. < អសុភ + អារម្មណ) អារម្មណ៍ដែលតោងជាប់ចំពោះទៅរករូបអសុភ (ព. ផ្ទ. សុភារម្មណ៍) ។ ល ។ (ព. កា. ប្រើជា អសុភា, អសុភោ, អសុភំ ក៏បាន អ. ថ. ––ភ័ង) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Leave a Reply