សាកលភាវូបនីយកម្ម
មានន័យថា ការរីកចម្រើននៃទំនាក់ទំនងជាសាកលលើវិស័យសេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌ និងនយោបាយដោយសារការរីកចម្រើននៃប្រព័ន្ធបច្ចេកវិទ្យាទូរគមនាគមន៍ និងការអនុវត្តនូវសេរីភាវូបនីយកម្មសេដ្ឋកិច្ច និងពាណិជ្ជកម្ម។ ការណ៍នេះស្តែងឡើងតាមរយៈពាណិជ្ជកម្មការវិនិយោគបរទេស ការផ្ទេរបច្ចេកវិទ្យា លំហូរនៃមូលធន និងកម្លាំងពលកម្ម។
ឧទាហរណ៍៖ ពិភពលោកបច្ចុប្បន្ននេះបានឈានចូលទៅយុគសម័យនៃសាកលវូបនីយកម្ម។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
👇 ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖