អសុទ្ធិ
👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា. ; សំ. អឝុទ្ធិ ) សេចក្ដីមិនបរិសុទ្ធ, ដំណើរសៅហ្មង, ដំណើរមោះហ្មងឬមោះមិនគាប់; អំពើអាក្រក់; បាប, អកុសល (ព. ផ្ទ. សុទ្ធិ)
ឧទាហរណ៍៖ សព្វសត្វក្នុងលោក រមែងបាននូវសុទ្ធិនិងអសុទ្ធិចំពោះខ្លួនរាល់រូប។
អសុទ្ធិភាព ភាពនៃសេចក្ដីមិនបរិសុទ្ធ (ព. ផ្ទ. សុទ្ធិភាព) ។ អសុទ្ធិមន្ត (––ម៉ន់) អ្នកដែលមានសេចក្ដីមិនបរិសុទ្ធ; បើស្រ្តីជា អសុទ្ធិមតី ឬ អសុទ្ធិមន្តី (ព. ផ្ទ. សុទ្ធិមន្ត; សុទ្ធិមតី ឬ —មន្តី ។ ល ។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
👇 ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖