Posted on Leave a comment

តើពាក្យ «អសីត្យានុព្យញ្ជនៈ» មានន័យដូចម្ដេច ?


អសីត្យានុព្យញ្ជនៈ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា. ––នុព្យញ្ជន < អសីតិ “៨០” + អនុព្យញ្ជន “លក្ខណៈតូចៗនៃអវយវៈ”, អសីតិ > អសីត្យ, អនុ–– > អានុ––) លក្ខណៈតូចៗឬលក្ខណៈរាយរងនៃអវយវៈនាសព៌ាង្គកាយនៃមហាបុរស គឺព្រះសព្វញ្ញុពុទ្ធនិងចក្កវត្តិរាជ (ធម្មតាមហាបុរសគឺលោកអ្នកមានបុញ្ញាភិនីហារខ្ពង់ខ្ពស់បំផុត ជាអច្ឆរិយមនុស្សក្នុងសកលលោក, ដែលទៀងតែបានជាស្ដេចចក្រពត្តិ ឬបានត្រាស់ជាព្រះសព្វញ្ញុពុទ្ធ, រមែងតែមានលក្ខណៈនៃមហាបុរស ៣២ យ៉ាង មានស្នាមជារូបកង់ដ៏វិចិត្រ ត្រង់កណ្ដាលបាតព្រះបាទាជាដើមហៅថា ទ្វត្តឹសមហាបុរិសលក្ខណៈ “លក្ខណៈនៃមហាបុរស ៣២ យ៉ាង” និងលក្ខណៈតូចៗមាន ៨០ យ៉ាងហៅថា អសីត្យានុព្យញ្ជនៈ “អនុព្យញ្ជនៈ ៨០ យ៉ាង”។
ឧទាហរណ៍៖ ព្រះសម្មាសម្ពុទ្ធ ទ្រង់បរិបូណ៌ដោយមហាបុរិសលក្ខណៈ ៣២ និង អនុព្យញ្ជនៈ ៨០ យ៉ាង)។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Leave a Reply