អសារ
👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា (សំ. បា. ) ដែលឥតខ្លឹម; ឥតប្រយោជន៍, ឥតអំពើ; ដែលមិនកើតការឬមិនបានការ; ដែលមិនខ្ជាប់ខ្ជួន, មិនរឹងប៉ឹង; ដែលគ្មានតម្លៃ; ដែលមិនពិត, ពុំប្រាកដ;… (ច្រើនប្រើផ្សំជាមួយនឹងពាក្យ ឥតការ)
ឧទាហរណ៍៖ សម្ដីអសារឥតការ, របស់អសារឥតការ ។
ប្រើជា កិ. វិ. ក៏បាន ។
ឧទាហរណ៍៖ សម្ដីអសារៈ ។ ព. ផ្ទ. សារ ឬ សារៈ ។
ប្រើជា អសារៈ ក៏បាន ។
ឧទាហរណ៍៖ សម្ដីអសារៈ ។ ព. ផ្ទ. សារ ឬ សារៈ ។
បើរៀងភ្ជាប់ពីខាងដើមសព្ទដទៃ អ. ថ. អៈសារ៉ៈ, ដូចជា អសារគតិ គតិមិនខ្ជាប់ខ្ជួន; គតិមិននឹង (ព. ផ្ទ. សារគតិ) ។ អសារជាត ឬ អសារព្រឹក្ស ឈើឥតខ្លឹម មានសុទ្ធតែសាច់ស្រាយ : រកា, គ, ស្ពង់… ជា អសារជាត ឬ អសារព្រឹក្ស ( ប្រើជា អសារកជាត ឬ អសារកព្រឹក្ស ក៏បាន ) ។ ព. ផ្ទ. សារជាត ឬ សារព្រឹក្ស ។ អសារទ្រព្យ ឬ ––ធន ទ្រព្យថយថោក, ទ្រព្យឥតតម្លៃ ( ព. ផ្ទ. សារទ្រព្យ ឬ សារធន) ។ អសារធម្ម ឬ ––ធម៌ ធម៌ឥតខ្លឹម, ធម៌ឥតគោល គឺមិច្ឆាប្រតិប័ទ (ព. ផ្ទ. សារធម្ម ឬ សារធម៌) ។ អសារវាចា ឬ ––វាទ សម្ដីឥតសារៈ, សម្ដីឥតសព្ទឥតសារ (ព. ផ្ទ. សារវាចា ឬ ––វាទ) ។ អសារវាទិន ឬ ––វាទី អ្នកដែលច្រើនតែប្រើសម្ដីឥតសារៈ; បើស្ត្រីជា អសារវាទិនី (ព. ផ្ទ. សារវាទិន–– វាទី; សារវាទិនី ) ។ ល ។
ដែលឥតតម្លៃ កំប៉ិកកំប៉ុក ដែលជួញរវល់ក្នុងរឿងរញ៉ិករញ៉ុក។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
👇 ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖