អសាធុ
👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អសប្បុរស, ជនចិត្តអាក្រក់, មនុស្សចិត្តបាប ។ ព. ផ្ទ. សាធុ ។ អសាធុកម្ម អំពើមិនល្អ, អំពើរបស់អសប្បុរស (ព. ផ្ទ. សាធុកម្ម ) ។ អសាធុជន ជនចិត្តអាក្រក់ (ព. ផ្ទ. សាធុជន ) ។ អសាធុបថ (––បត់) ផ្លូវនៃអំពើពុំប្រសើរ, ផ្លូវអកុសល (ព. ផ្ទ. សាធុបថ) ។ អសាធុវាចា ឬ ––វាទ សម្ដីអាក្រក់, សម្ដីអសប្បុរស (ព. ផ្ទ. សាធុវាចា ឬ ––វាទ) ។ អសាធុវាទិន ឬ ––វាទី អ្នកដែលច្រើនតែប្រើសម្ដីផ្ដន្ទាឬប្រើសម្ដីនៃអសប្បុរស, បើស្រ្តីជា អសាធុវាទិនី (ព. ផ្ទ. សាធុវាទិន ឬ ––វាទី; សាធុវាទិនី)។ល។
👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា (សំ. បា. ) ដែលមិនល្អ, ពុំប្រពៃ, មិនត្រឹមត្រូវ; អាក្រក់ ។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
👇 ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖