Posted on Leave a comment

តើពាក្យ «អសាធារណៈ» មានន័យដូចម្ដេច ?


អសាធារណៈ


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( សំ. បា. អសាធារណ ) ដែលមិនមែនសាធារណៈ, ដែលមិនទួទៅ, ដែលចំពោះតែមួយៗ; ផ្ទាល់ខ្លួន ។
ឧទាហរណ៍៖ ការអសាធារណៈ ការដែលចំពោះតែមនុស្សម្នាក់ៗត្រូវធ្វើ, ការផ្ទាល់ខ្លួន ។ របស់អសាធារណៈ របស់ដែលត្រូវតែមនុស្សម្នាក់ៗប្រើចំពោះខ្លួន ។ ល ។ ព. ផ្ទ. សាធារណៈ ។

                       បើរៀងភ្ជាប់ពីខាងដើមសព្ទដទៃ សរសេរជា អសាធារណ (––រៈណៈ), ដូចជា អសាធារណជន ជនថ្នាក់ខ្ពស់ (ព. ផ្ទ. សាធារណជន) ។ អសាធារណដ្ឋាន ឬ ––ស្ថាន ទី, កន្លែងសម្រាប់ជនម្នាក់ៗ (ព. ផ្ទ. សាធារណដ្ឋាន ឬ ––ស្ថាន) ។ អសាធារណទាន ទានដែលទាយកឲ្យចំពោះបុគ្គល គឺឲ្យសំដៅបុគ្គលម្នាក់ៗមិនទូទៅដល់បុគ្គលឯទៀត, បុគ្គលិកទាន (ព. ផ្ទ. សាធារណទាន, សង្ឃទាន ) ។ អសាធារណទ្រព្យ ទ្រពដែលមិនទួទៅដល់បុគ្គលដទៃ; ទ្រព្យឧត្តម (ព. ផ្ទ. សាធារណទ្រព្យ) ។ អសាធារណនាម (ព. វ. ) នាមនាមដែលមិនទួទៅទៀត, វិសាមញ្ញនាម
ឧទាហរណ៍៖ ភ្នំពេញ, ព្រៃនគរ ជាអសាធារណនាម (ព. ផ្ទ. សាធារណនាម, សាមញ្ញនាម) ។

                      អសាធារណបណ្ណ ឬ ––បត្រ សំបុត្រផ្ទាល់ខ្លួន ។ អសាធារណប្បញ្ញត្តិ (ព. វ. ពុ. ) ពុទ្ធប្បញ្ញត្តិ ដែលមិនទួទៅដល់សហធម្មិកទាំងប្រាំ (ព. ផ្ទ. សាធារណប្បញ្ញត្តិ) ។ អសាធារណប្រយោជន៍ ប្រយោជន៍ផ្ទាល់ខ្លួន (ព. ផ្ទ. សាធារណប្រយោជន៍) ។ អសាធារណសុខ សេចក្តីសុខផ្ទាល់ខ្លួន (ព. ផ្ទ. សាធារណសុខ ) ។ ល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Leave a Reply