អសព្ភិ
👉ថ្នាក់ពាក្យជា អាយតនិបាត
មានន័យថា (បា. < អសន្ត > អស + ហិ > ភិ តម្រួត ព ជា ព្ភិ) ដោយអសប្បុរសទាំងឡាយ; ជាមួយនឹងពួកអសប្បុរស ។ ព. ផ្ទ. សព្ភិ ។ ពាក្យសម្រាប់ប្រើរៀងភ្ជាប់ពីខាងដើមសព្ទដទៃ, មានសេចក្តីថា “របស់ពួកអសប្បុរស”, ដូចជា អសព្ភិកម្ម អំពើរបស់ពួកអសប្បុរស (ព. ផ្ទ. សព្ភិកម្ម ) ។ អសព្ភិធម៌ ធម៌របស់ពួកអសប្បុរស (ព. ផ្ទ. សព្ភិធម៌) ។ អសព្ភិវាចា ឬ ––វាទ សម្ដីរបស់ពួកអសប្បុរស (ព. ផ្ទ. សព្ភិវាចា ឬ ––វាទ)។ល។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
👇 ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖