Posted on Leave a comment

តើពាក្យ «អសទិសទាន» មានន័យដូចម្ដេច ?


អសទិសទាន


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា. ; សំ. អសទ្ឫឝ + ទាន) ទានដែលឥតមានទានដទៃណាមួយប្រដូចបាន គឺទានដែលព្រះមហាក្សត្រិយ៍ទ្រង់មានព្រះរាជានុញ្ញាតឲ្យប្រជានុរាស្ត្រមានសិទ្ធិធ្វើប្រណាំងនឹងព្រះអង្គ ។ អសទិសទាននេះ ក្នុងកាលនៃព្រះពុទ្ធមួយព្រះអង្គ មានត្រឹមតែម្ដងគត់ ឥតដែលមានពីរដងឡើយ, មានន័យថា គឺព្រះរាជាទ្រង់មានព្រះរាជបញ្ជាឲ្យចាត់ចែងធ្វើទក្ខិណាទានចំពោះព្រះភិក្ខុសង្ឃច្រើនអង្គ មានព្រះពុទ្ធជាប្រធាន, ទ្រង់ធ្វើក្នុងមួយថ្ងៃ, ប្រជានុរាស្ត្រធ្វើមួយថ្ងៃ, ធ្វើបែបនេះរៀងរាល់ថ្ងៃតៗគ្នា, ព្រះរាជានិងប្រជានុរាស្ត្រចេះតែធ្វើឲ្យមានរបៀបនិងទេយ្យទានប្លែកលើសពីគ្នា, ធ្វើទានបែបនេះយូរថ្ងៃណាស់, ចេះតែឈ្នះគ្នាម្ដងម្នាក់ គឺជួនឈ្នះគ្នាដោយរបៀប ជួនឈ្នះគ្នាដោយទេយ្យទាន, លុះថ្ងៃចុងក្រោយបំផុត ព្រះរាជាទ្រង់ឈ្នះ ព្រោះប្រជានុរាស្ត្រទាល់គំនិតពុំអាចលៃលកឲ្យឈ្នះព្រះអង្គបានឡើយ, ក៏ចប់ស្រេចត្រឹមប៉ុណ្ណោះឯង។
ឧទាហរណ៍៖ ក្នុងកាលនៃព្រះសក្យមុនីសម្ពុទ្ធ ព្រះបាទបសេនទិកោសល ព្រះរាជាក្រុងសាវត្ថី ទ្រង់ធ្វើអសទិសទានឈ្នះប្រជានុរាស្ត្រ ដោយសារមធ្យោបាយឈ្លាសវៃនៃព្រះអគ្គមហេសីទ្រង់ព្រះនាមមល្លិកាទេវី។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Leave a Reply