Posted on Leave a comment

តើពាក្យ «អសទិស» មានន័យដូចម្ដេច ?


អសទិស


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា (បា. ; សំ. អសទ្ឫឝ ឬ អសាទ្ឫឝ) ដែលមិនដូចគ្នា, មិនត្រូវគ្នា, មិនត្រូវបែបគ្នា, មិនប្រហែលគ្នា, មិនលាំគ្នា (ព. ផ្ទ. សទិស, សទិសៈ ឬ សាទិស, សាទិសៈ) ។ បើរៀងភ្ជាប់ពីខាងដើមសព្ទដទៃ អ. ថ. អៈសៈទិសៈ, អៈសាទិសៈ, ដូចជា អសទិសន័យ ន័យមិនដូចគ្នា ។ អសទិសព័ណ៌ ព័ណ៌ខុសគ្នា ។ អសទិសភាព ភាពមិនដូចគ្នា ។ អសទិសសព្ទ សព្ទផ្សេងគ្នា។ល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Leave a Reply