អវិរុទ្ធ
👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា (សំ. បា. ) ដែលមិនខុស, ឥតខុស; ឥតទាស់, ឥតឆ្គង គឺត្រឹមត្រូវ; ស្រួល; ស្របគ្នា, ត្រូវគ្នា (ប្រើជា អពិរុទ្ធ ក៏បាន) ។ ព. ផ្ទ. វិរុទ្ធ, ពិរុទ្ធ ។ បើរៀងភ្ជាប់ពីខាងដើមសព្ទដទៃ អ. ថ. អៈវិរុត-ធៈ, ដូចជា អវិរុទ្ធកថា, ––វាចា ឬ ––វាទ សម្ដីត្រឹមត្រូវ (ព. ផ្ទ. វិរុទ្ធកថា ឬ ––វាចា, ––វាទ) ។ អវិរុទ្ធបាឋ បាលីត្រឹមត្រូវ (ព. ផ្ទ. វិរុទ្ធបាឋ) ។ អវិរុទ្ធភាព ភាពត្រឹមត្រូវ; ភាពឥតឆ្គង (ព. ផ្ទ. វិរុទ្ធភាព) ។ អវិរុទ្ធសព្ទ សព្ទត្រឹមត្រូវ; សព្ទស្របគ្នា ( ព. ផ្ទ. វិរុទ្ធសព្ទ )។ល។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
👇 ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖