Posted on Leave a comment

តើពាក្យ «អវិន័យ» មានន័យដូចម្ដេច ?


អវិន័យ


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( សំ. បា. អវិនយ ) ដែលមិនមែនវិន័យ; ក្រៅវិន័យ, ក្រៅច្បាប់; ដែលខុសពីវិន័យ, ខុសច្បាប់; ដែលឥតច្បាប់, ឥតសណ្ដាប់ធ្នាប់, ឥតរបប; ដែលមិនរៀបរយ ។
ឧទាហរណ៍៖ មនុស្សអវិន័យ, ពួកជនអវិន័យ, ស្រុកអវិន័យ, ពួកទាហានអវិន័យ។

                     បើរៀងភ្ជាប់ពីខាងដើមសព្ទដទៃសរសេរជា អវិនយ អ. ថ. អៈវិនៈយៈ, ដូចជា អវិនយកថា,–– វាចា ឬ ––វាទ សម្ដីខុសច្បាប់ឬក្រៅច្បាប់ (ព. ផ្ទ. វិនយកថា ឬ–– វាចា, ––វាទ) ។ អវិនយវាទិន ឬ ––វាទី អ្នកដែលច្រើនតែនិយាយខុសច្បាប់ឬក្រៅច្បាប់; បើស្ត្រីជា អវិនយវាទិនី ( ព. ផ្ទ. វិនយវាទិន ឬ ––វាទី, វិនយវាទិនី ) ។ ល ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Leave a Reply