Posted on Leave a comment

តើពាក្យ «សមូហ» មានន័យដូចម្ដេច ?


សមូហ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. ) ការប្រជុំ; ពួក, បន, ក្រុម, គណៈ, ហ្វូង; ការរួបរួម, ការប្រមូល ។ សមូហដ្ឋាន ឬ –ស្ថាន ទីសម្រាប់ប្រជុំ, ទីប្រជុំគ្នា ។ សមូហនាម នាមនាមប្រាប់សេចក្ដីប្រជុំ, ប្រមូល, រួបរួម; ដូចពាក្យថា ពួក, បន, ក្រុម, ហ្វូង,… ជា សមូហនាម ( ព. វ. ) ។ សមូហភណ្ឌ ឬ –វត្ថុ របស់ដែលប្រមូលរួបរួម, របស់មួយគ្រឿងឬមួយប្រដាប់ ។ ល ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Leave a Reply