Posted on Leave a comment

តើពាក្យ «អវសាន» មានន័យដូចម្ដេច ?


អវសាន


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (សំ. ; បា. ឱសាន) ទីបំផុត; ទីចប់; ចុងបំផុត, ចុងក្រោយ; ព្រំដែន; ខេត្ត ។
ឧទាហរណ៍៖ ក្នុងអវសាននៃកថានេះ ខ្ញុំសូមជូនពរដល់អស់លោក-អ្នក… ។ បើរៀងភ្ជាប់ពីខាងដើមសព្ទដទៃ អ. ថ. អៈវៈសាន៉ៈ , ដូចជា អវសានកថា ពាក្យជាទីបំផុត; ពាក្យបញ្ចប់ ។ អវសានកាល កាលជាទីបំផុត; មរណកាល ។ អវសានកិច្ច ឬ ––ក្រឹត្យ កិច្ចជាខាងចុងបំផុត; កិច្ចដែលធ្វើរួចហើយដល់ពេលអស់ជីវិត ។ អវសានគាថា គាថាបញ្ចប់សេចក្តី; គាថាជាខាងចុងបំផុតនៃគម្ពីរ ។ អវសានបទ បទជាខាងចុងបំផុត ។ អវសានវង្ស ឬ ––ពង្ស វង្សចុងបំផុត ។ អវសានសាសន៍ ពាក្យបណ្ដាំជាទីបំផុត; បណ្ដាំក្នុងពេលជិតអស់ជីវិត ។ អវសានានុសាសនី (–– ន៉ា–– ; < អវសាន + អនុសាសនី ) ពាក្យប្រៀនប្រដៅជាទីបំផុតឬចុងក្រោយបំផុត។ល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Leave a Reply