អល់អែកស្លាបខ្មៅឆ្នូតស
👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា បក្សីមួយប្រភេទ មានប្រវែង ១៤.៥-១៦ ស.ម.។ ឈ្មោល: បន្ទូលក្បាល និងខ្នងពណ៌ខ្មៅ ចុងខ្នង និង គូថពណ៌ស។ ញី: បន្ទូលក្បាល និង ខ្នងពណ៌ប្រផេះ ។ ទីជំរក: ព្រៃស្រោង ពាក់កណ្ដាលស្រោង ព្រៃជាំ ជាយព្រៃ ព្រៃឬស្សី ។ ជីវសាស្ត្រ: ទុំលើមែកឈើជាហ្វូងតូចៗ ។ របាយ: វត្តមានពេញមួយឆ្នាំ មានសំបូរគ្រប់ទីកន្លែង ។ រដូវបន្តពូជ: ចាប់ពីខែ កុម្ភៈ ដល់ឧសភា ។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
👇 ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖