Posted on Leave a comment

តើពាក្យ «អលិង្គ» មានន័យដូចម្ដេច ?

អលិង្គ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (សំ. បា. ) ដែលមិនប្រាកដជាលិង្គអ្វី; ដែលមិនមានគ្រឿងសម្គាល់ ។ សព្ទដែលឥតភេទ គឺសព្ទដែលមិនមែនជាភេទប្រុស, ភេទស្រី ឬភេទខ្ទើយឡើយ។
ឧទាហរណ៍៖ និបាតសព្ទទាំងអស់ ដូចពាក្យថា ផង, ក្ដី, ក៏ដោយ, ដែរ, ទោះ, ទោះបី, បើ ជាដើម ជា អលិង្គ (ព. វ. សំ. បា.) ។ សម្រាប់ភាសាខ្មែរ, ពាក្យថា បង, ប្អូន, កូន, ចៅ, សេះ, ដំរី ជាដើមជា អលិង្គ ព្រោះពុំទាន់ប្រាកដជាភេទអ្វីនៅឡើយ, លុះតែមានពាក្យថា ប្រុស, ស្រី, ឈ្មោល, ញី មកផ្សំផង ទើបប្រាកដថាជា បុំលិង្គ ឬឥត្ថីលិង្គ សម្រាប់ជាតិលិង្គ (ព. វ. )។

👉ថ្នាក់ពាក្យជា គុណនាម

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Leave a Reply