អលង្កត
👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អ្វីៗ ដែលសម្រាប់តុបតែងឱ្យល្អមើល ឆាកល្ខោន ឬភាពយន្តដំណាលពីកន្លែងជាទីកើតនៃរឿងដែល នាំយកមកសំដែង ។
👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( បា.; សំ. អលំក្ឫត ) ដែលធ្វើឲ្យសមរម្យ គឺដែលប្រដាប់តាក់តែងហើយ, ដែលប្រដាប់ឲ្យល្អ, ឲ្យសមរម្យ ។
ឧទាហរណ៍៖ ពួកស្ត្រីទេពអប្សរបវរកញ្ញាសឹងដ៏មានអាត្មាអលង្កតវិភូសិតស្អិតស្អាងដោយអលង្ការប្លែកៗពីគ្នា . . . ។ គ្រឿងអលង្កត គ្រឿងតែងខ្លួន។
ខ្មែរប្រើជា ន. ក៏មាន “គ្រឿងប្រដាប់សម្រាប់តាក់តែងខ្លួន” ( ប្រើជាជំនួស អលង្ករណ៍, អលង្ការ; ព. កា. ប្រើជា អលង្ក្រឹត ក៏បាន ) ។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
👇 ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖