អរោគ
👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( សំ. បា. ) ដែលឥតរោគ, ឥតជំងឺ ( ប្រើជា នីរោគ ក៏បាន ) ។ បើរៀងភ្ជាប់ពីខាងដើមសព្ទដទៃ អ. ថ. អៈរោគៈ, ដូចជា អរោគភាព ឬ អរោគ្យ ( —រោក ) ភាពជាអ្នកឥតរោគ; ដំណើរមិនមានជំងឺ ( វេវ. អនាម័យ ) ។ អរោគមន្ទីរ, —សាលា ឬ អារោគ្យមន្ទីរ, —សាលា ( —គ្យៈ—) មន្ទីរឬសាលាព្យាបាលជំងឺ, មន្ទីរពេទ្យ ។ វេវ. វេជ្ជគ្រឹះ, វេជ្ជមន្ទីរ ឬ ពេទ្យមន្ទីរ ( ម. ព. អារោគ្យ ផង )។ល។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
👇 ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖