អរហំ
👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. < អរហន្ត; សំ. អហ៌ន្ត៑ ) លោកអ្នកឆ្ងាយចាកកិលេសព្រមទាំងវាសនា គឺអច្ឆរិយមនុស្សដែលបានសម្រេចលោកុត្តរធម៌ផុតថ្នាក់ ព្រមទាំងកាត់ផ្ដាច់បុព្វចរិយានៃកាយប្រយោគនិងវចីប្រយោគបានផង ( ប្លែកគ្នាអំពីខីណាសវបុគ្គលដទៃ )។
ឧទាហរណ៍៖ ព្រះអរហំ ( ព្រះសព្វញ្ញុពុទ្ធ ) ។ សម្រាប់ពុទ្ធសាវ័កឬព្រះបច្ចេកពុទ្ធ ប្រើជា អរហន្ត ឬ អរហា; ពុទ្ធសាវិកាជា អរហន្តី; ប៉ុន្តែបើរៀងភ្ជាប់ពីខាងដើម សម្ពុទ្ធ ឬ សម្មាសម្ពុទ្ធ, បាលីប្រើតែ អរហំ ជា អរហំសម្មាសម្ពុទ្ធ; ខ្មែរប្រើតាមបែបនេះក៏មាន ប្រើជា អរហន្ត ក៏មាន : ព្រះអរហន្តសម្មាសម្ពុទ្ធ ឬ ព្រះអរហន្តសម្ពុទ្ធ ( ម. ព. អរហន្ត ផង )។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
👇 ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖