អរញ្ញ
👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ឬ សំ. ) ព្រៃ។
ឧទាហរណ៍៖ កណ្ដាលអរញ្ញ ។ បើរៀងភ្ជាប់ពីខាងដើមសព្ទដទៃ អ. ថ. អៈរ៉ាញ់-ញ៉ៈ ឬ អៈរ៉ាន់-យ៉ៈ, ដូចជា អរញ្ញគោចរ ឬ អរណ្យ— ការត្រាច់ស្វែងរកអាហារក្នុងព្រៃ ( វេវ. វនគោចរ ) ។ អរញ្ញធម្ម, អរណ្យធម៌ ឬ អរញ្ញប្បវេណី, អរណ្យប្រពៃណី ទំនៀមទម្លាប់អ្នកព្រៃ, សណ្ដាប់ធ្នាប់ឬបែបបទអ្នកស្រុកព្រៃ; ទំនៀមឬបែបបទព្រៃៗ ។ អរញ្ញបាល, —បាលកៈ ឬ អរណ្យ— អ្នករក្សាព្រៃ, អ្នកកាន់ការថែរក្សាព្រៃ; បើស្ត្រីជា —បាលី ឬ —បាលិកា ( វេវ. វនបាល, —បាលកៈ; វនបាលី, —បាលិកា ) ។ អរញ្ញប្បទេស ឬ អរណ្យប្រទេស ព្រៃ, ប្រទេសដែលមានព្រៃ, ព្រៃទាំងមូល ( វេវ. វនប្បទេស ឬ —ប្រទេស ) ។ អរញ្ញវាស ឬ អរណ្យ— ការនៅក្នុងព្រៃ ( វេវ. វនវាស ) ។ អរញ្ញវាសី ឬ អរណ្យវាសិន អ្នកនៅក្នុងព្រៃ; បើស្ត្រីជា —វាសិនី ( វេវ. វនវាសី; វនវាសិនី ) ។ អរញ្ញាយតនៈ ( —យ៉ៈតៈន៉ៈ ) ព្រៃស្រោង; ព្រៃរំលោង ។ អរញ្ញាវាស ឬ អរណ្យាវាស ( អៈរ៉័ញ-ញ៉ាវ៉ាស ឬ អៈរ៉័ន-យ៉ាវ៉ាស ) អាវាសក្នុងព្រៃ ។ ល ។ ( មើលក្នុងពាក្យ វន ផង )។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
👇 ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖