អរជុន
👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( សំ. អជ៌ុន; បា. អជ្ជុន ) ស, សថ្លា; ថ្លា; ភ្លឺ, ភ្លឺថ្លា ។ ន. សម្បុរស; ព័ណ៌អរុណភ្លឺបំព្រាង គឺព័ណ៌អរុណសដែលរះបំព្រាងពីឯកើត ។នាមនៃបាណ្ឌវៈទី ៣ ក្នុងរឿងមហាភារតៈ ។ ព្រះនាមក្សត្រិយ៍និងនាមមេទ័ពឯទៀតក្នុងរឿងសម័យបុរាណ ។ ឈ្មោះឈើមួយប្រភេទ ។ ខ្មែរយកពាក្យនេះមកប្រើជាឋានន្តរនៃពួកមន្ត្រីខាងក្រសួងចម្បាំង, ប៉ុន្តែប្រើក្លាយជា អរជូន ឬ អជ៌ូន, ដូចជា ឲកញ៉ាអរជូន ( អភិបាលស្រុកត្បូងឃ្មុំ ) និងមន្ត្រីឯទៀត, ដូចជា អរជូនឫទ្ធិរង្គ, ពិភ័ក្ដិអរជូន, ជំនិតអរជូន, ទេពអរជូន, ភក្ដីអរជូន ជាដើម។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
👇 ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖