អរ
👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា មានអំណរ, មានសោមនស្ស, រីករាយចិត្ត, មានចិត្តរីករាយ ។
ឧទាហរណ៍៖ អរព្រោះបានទ្រព្យគាប់ចិត្ត; បានឮថាកូនប្រឡងជាប់ ខ្ញុំអរណាស់ !។
អរគុណ អរចំពោះគុណគេ, មានអំណរគុណគេ ។
ឧទាហរណ៍៖ ដោយគេបានជួយសង្គ្រោះខ្ញុំបន្តិចប៉ុណ្ណឹង ខ្ញុំនឹកអរគុណគេមិនភ្លេច ។
អរគុណ ! ពាក្យសម្រាប់ទទួលអំណរចំពោះគុណគេក្នុងទីចំពោះមុខ ។ តាមធម្មតារបស់អ្នកសុភាពឬអ្នកមានច្បាប់, សូម្បីគ្រាន់តែគេហុចអ្វីបន្តិចបន្តួចឲ្យមកខ្លួន ឬគេគូសឈើគូសកាន់ឲ្យខ្លួនអុជបារីប៉ុណ្ណោះ ក៏ត្រូវបញ្ចេញវាចាអរគុណគេថា អរគុណ ! ឬថា អរគុណលោក ! អរគុណអ្នក! . . . ។ អរភិតអរភ័យ អរៗភ័យៗ គឺអរខ្លះភ័យខ្លះម្ដងៗ ។ អរសាទរ អររីករាយដោយសាទរ ។ អរអេក អរខ្លំាងស្ទើរភ្លេចខ្លួន, អរឆ្លេឆ្លា ។ ល ។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
👇 ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖