អយោ
👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ពាក្យផ្លាស់មកពី បា. អយ, សំ. អយស៑ “ដែក”; ប្រើរៀងភ្ជាប់ពីខាងដើមសព្ទដទៃ, ដូចជា អយោកុម្ភ ឆ្នាំងដែក ( ប្រើជា អយស្កុម្ភ ក៏បាន < សំ. អយស៑ + កុម្ភ > អយស្កុម្ភ ) ។ អយោគុឌ ឬ —គុឡ ដុំដែក; ដុំដែកមូល ។ អយោឃន អន្លូងដែក; ញញួរ ( ដែក ) ។ អយោធាតុ ធាតុដែក; ជាតិដែក ។ អយោព័ន្ធ ដែលចងព័ទ្ធព័ន្ធ, រួតរឹត, ត្របែង ដោយដែក ។ អយោព័ន្ធន៍ ចំណងដែក ។ អយោភណ្ឌ គ្រឿងដែក ។ អយោម័យ ( —ម៉ៃ ) ដែលធ្វើដោយដែក, ដែលយកដែកធ្វើ, ដែលជាដែក : របស់អយោម័យ ( ប្រើជា អយស្ម័យ ក៏បាន < សំ. អយស៑ + មយ > អយស្មយ ) ។ អយោមុខ ដែលមានមុខជាដែកឬពាសដែក, ស្រោបដែក; ព្រួញមុខដែក; ផាល ។ អយោសង្ខលិក ច្រវាក់ដែក; ច្រួលដែក ( បា. ប្រើជា អយសង្ខលិក ក៏មាន ) ។ អយោហទ័យ ឬ —ហ្ឫទ័យ ចិត្តរឹងដូចដែក ( ចិត្តដែក ); អ្នកដែលមានចិត្តរឹងដូចដែក ( មនុស្សចិត្តដែក )។ល។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
👇 ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖