អយុត្តិធម៌
👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. សំ.; បា. អយុត្តិ + ធម្ម; សំ. អយុក្ដិ + ធម៌ ) សភាពមានដំណើរខុសធម៌ឬខុសច្បាប់, ការប្រព្រឹត្តពុំត្រឹមត្រូវតាមគន្លងធម៌ ឬគន្លងច្បាប់ ។
ឧទាហរណ៍៖ ចៅក្រមវិនិច្ឆ័យក្ដីដោយអយុត្តិធម៌ ។ ព. ផ្ទ. យុត្តិធម៌ ( ម. ព. អយុត្ត ផង )។
ដំណើរខ្វះយុត្តិធម៌ គឺគុណធម៌ជាគ្រឿងឱ្យដល់បុគ្គលម្នាក់នូវវត្ថុ ឬអ្វីៗ ដែលជាសម្បត្តិរបស់ខ្លួនដែលចាកគន្លងច្បាប់នឹងគន្លងធម៌ អំណាចរាជការ ឬការវិនិច្ឆ័យសេចក្តីដោយទុច្ចរិត គឺមិនតាមទោស និងកំហុសនៃបុគ្គលម្នាក់ៗ ឬដែលឱ្យបាននូវវត្ថុរង្វាន់ ដល់បុគ្គលដ៏មិនគួរ។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
👇 ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖