អយស្ម័យ
👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. អយស្មយ < អយស៑ + មយ ឬ អយោមយ; បា. អយ + មយ > អយោមយ ) ដែលគេធ្វើដោយដែក, ដែលគេយកដែកធ្វើ, ដែលហើយដោយដែក, ដែលជាវិការនៃដែក, ដែលជាដែក ។
ឧទាហរណ៍៖ របស់អយស្ម័យ, កាំបិតអយស្ម័យ ។ ប្រើជា អយោម័យ ក៏បាន។
អយស្ម័យយាន ( អៈយ៉័ស-ស្មៃយាន ) ន. យានដែលលឿនដោយរឥលតាមផ្លូវដែក ( បារ. Chemin de fer ) ព. សា. រថភ្លើង, រទេះភ្លើង ។ សម័យសង្គមនិយមពុទ្ធសាសនាហៅ រាជាយស្ម័យយាន “អយស្ម័យយានរបស់រាជការ” ឬ “អយស្ម័យយានរបស់រាជរដ្ឋាភិបាល” ( បើពេញចិត្តចង់ឲ្យភាសាជាតិចម្រើនល្អគួររៀនធ្វើទម្លាប់មាត់ហៅតាមនេះ ព្រោះមិនពិបាកថាពិបាកហៅប៉ុន្មានទេ ) ។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
👇 ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖