Posted on Leave a comment

តើពាក្យ «អម្រស់» មានន័យដូចម្ដេច ?


អម្រស់


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា របរ, មុខការរបរ ( សម្រាប់ចិញ្ចឹមជីវិត )។
ឧទាហរណ៍៖ អម្រស់អម្រ ( ម. ព. អម្រ )

                          មនុស្សណែលណោលឥតអម្រស់។

                          ព. កា. ថា អម្រស់អម្រ បំបាត់ទ័លក្រ មិនឲ្យឡើងចាង ទោះបីអ្នកដែល តិចព្រេងសំណាង ក៏គង់មានអាង អម្រស់អម្រ ។ មនុស្សដេកផ្សងព្រេង កណ្ដោចកណ្ដែង ត្អូញត្អែរថាក្រ ដូចរាជសីហ៍ ហាមាត់ច្រហ ឲ្យម្រឹគបោលស្រ ចូលមាត់នឹងស៊ី។

                   របររកស៊ីជាប្រក្រតីរបស់មនុស្សម្នាក់ៗ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Leave a Reply