អម្ពិលទឹក
👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះឈើមួយប្រភេទ ដើមមានបន្លារង្វើលៗ ស្លឹកតូច, សាច់ផ្លែមានរសផ្អែមចត់ល្មមបរិភោគបាន, គ្រាប់ខ្មៅ ងាយបណ្ដុះដាំ, គេច្រើនដាំធ្វើជារបងរស់ នៅបានយូរឆ្នាំ, កាលណាលូតលាស់ហួសប្រមាណ គេកាត់តម្រឹមឲ្យសមរម្យបានដោយងាយ។
ឧទាហរណ៍៖ របងអម្ពិលទឹក។
ឈ្មោះឈើតូចមួយប្រភេទកម្ពស់ ៦-១០ ម កំណើតក្នុងទ្វីបអាមេរិកណ្តាល គេនាំមកដាំនៅប្រទេសក្តៅសកលលោក។ គេច្រើនដាំធ្វើជារបងរស់។ សាច់ផ្លែរស់ចត់ល្មមបរិភោគ។ ឈើដើមចាស់ៗ អាចប្រើធ្វើជាគ្រឿងផ្ទះបាន។ សំបកអាចធ្វើថ្នាំរំងាប់រោគ។ ស្លឹកចាស់ៗ មានសារជាតិមួយដូច “Insuline” (ថ្នាំទឹកនោមផ្អែម)។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
👇 ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖