Posted on Leave a comment

តើពាក្យ «អម្បាល» មានន័យដូចម្ដេច ?


អម្បាល


👉ថ្នាក់ពាក្យជា និបាតសព្ទ
មានន័យថា ដូចជា, ប្រហែលដូច, ប្រហែលដូចជា។
ឧទាហរណ៍៖ អម្បាលលោកសង្ឃម៉េច វាហ៊ានជេរ, ចំណង់បើយើងជាគ្រហស្ថ វាខ្លាចអ្វីវា ! ។ អម្បាលដូច ដូចយ៉ាង : អម្បាលដូចខ្ញុំ ។ អម្បាលណា ? ត្រឹមណា ?, ប៉ុនណា ?, យ៉ាងណា ? : ល្អអម្បាលណាទៅ ?, ឆ្ងាយអម្បាលណាទៅ ? ។ អម្បាលថ្ងៃ ? ប៉ុន្មានថ្ងៃ ? ( ច្រ. ប្រ. អម្បាលង៉ៃ ព. សា. ) ។ អម្បាលម៉ាន ប៉ុន្មាន, ម្ល៉ា, យ៉ាងណា : ល្អអម្បាលម៉ានទៅ ?; ធំអម្បាលម៉ានក៏ដោយ ! ។ ព. ទ. បុ. ពិសាក្រៃណានឹងឃ្លាន អាក្រក់អម្បាលម៉ាន ក្រៃណានឹងគាប់ចិត្ត ឆ្ងាញ់ព្រោះឃ្លាន ទោះរូបអាក្រក់យ៉ាងណាក៏ដោយ ស្រេចហើយនឹងគាប់ចិត្ត ។ អម្បាលយ៉ាង ឬ អម្បាលដូចយ៉ាង ប្រហែលដូចយ៉ាង : អម្បាលដូចយ៉ាងខ្ញុំ វាហ៊ានស្ដីឲ្យខ្ជាំងៗ ឥតញញើត ។ អម្បាលអី ? ប្រហែលនឹងអ្វី ? ។ ប៉ុនអម្បាល ទុកជា, សូម្បី : ប៉ុនអម្បាលឪពុកវាម៉េច វាមិនស្ដាប់, ចំណង់បើខ្ញុំ ធ្វើម្ដេចវានឹងស្ដាប់!

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Leave a Reply