អមោឃ
👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( សំ. បា. ) ដែលមិនមែនទទេ, មិនសោះសូន្យ, មិនឥតប្រយោជន៍, មិនឥតអំពើ, មិនឃែត គឺកើតការ, បានការ, មានប្រយោជន៍ ។ ព. ផ្ទ. មោឃ ។បើរៀងភ្ជាប់ពីខាងដើមសព្ទដទៃ អ. ថ. អៈមោឃៈ, ដូចជា អមោឃកម្ម អំពើមានប្រយោជន៍ ។ អមោឃជីវិត ជីវិតមិនឥតអំពើ, ការរស់នៅប្រកបដោយសុចរិត ។ អមោឃបថ ឬ —មគ្គ ( —បត់ ឬ —ម័ក ) ផ្លូវមានប្រយោជន៍, ផ្លូវត្រូវ ។ អមោឃបរិច្ចាគ ការចំណាយទ្រព្យដើម្បីអំពើមានប្រយោជន៍ ។ អមោឃប្រតិបត្តិ ឬ —ប្រតិប័ទ ប្រតិបត្តិត្រូវទំនង ។ អមោឃពាក្យ, —វាចា ឬ —វាទ ពាក្យមានប្រយោជន៍, សម្ដីបានការ ។ អមោឃវាទិន ឬ —វាទី អ្នកដែលច្រើនតែនិយាយសម្ដីមានប្រយោជន៍ឬសម្ដីបានការ ( បើស្រ្តីជា អមោឃវាទិនី ) ។ អមោឃសព្ទ សព្ទមានប្រយោជន៍; អមោឃពាក្យ។ ល។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
👇 ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖