Posted on Leave a comment

តើពាក្យ «អមាវសី» មានន័យដូចម្ដេច ?


អមាវសី


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ) រាត្រីដែលមានពន្លឺព្រះអាទិត្យនិងពន្លឺព្រះចន្ទ្រនៅរួមជាមួយគ្នា ឬរាត្រីដែលមានពន្លឺព្រះអាទិត្យគ្របបាំងពន្លឺព្រះចន្រ្ទ គឺយប់ខែដាច់ ( យប់ ១៤ រោចឬ ១៥ រោចនៃខែខាងចន្ទគតិ )។
ឧទាហរណ៍៖ ព. កា. ថា អមាវាសី ពុំមានរស្មី នៃព្រះចន្រ្ទា ងងឹតសូន្យសុង ឃើញតែតារា ពាសពេញមេឃា មើលគ្នាពុំយល់ ។ ហៅយប់ខែដាច់ អ្នកប្រាជ្ញសម្រេច ថាទុកដូចកល់ ជនឥតបើគិត គំនិតសល់វ៉ល់ ពុំដឹងពុំយល់ គុណទោសត្រូវខុស។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Leave a Reply