Posted on Leave a comment

តើពាក្យ «អមគម» មានន័យដូចម្ដេច ?


អមគម


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ( ស. អ្ចមគ្ចម អ. ថ. អម់ខម់ “វៀចវេរ, វៀចចុះវៀចឡើង; វាសវាង” ) អបស្ទប, ទល់ទប់, ជ្រោមជ្រែងឲ្យមាំ, ឲ្យនឹង
ឧទាហរណ៍៖ ទឡ្ហអមគមកុំឲ្យរលំ ។ ព. កា. ថា : ជនចាស់ទ្រែមទ្រម ឈើច្រត់អមគម បង្ការក្រែងដួល ចាស់ដួលម្ដងៗ ច្រើនតែពុំស្រួល ជួនស្លាប់ព្រោះដួល ក៏សឹងតែមាន ។ គួរចាស់ព្រឹទ្ធា កាលបើជរា ចូលមកទន្ទ្រាន ត្រូវប្រើឈើច្រត់ អមគមគ្រាន់បាន ទឡ្ហទប់រូបប្រាណ កុំឲ្យជ្រុលដួល ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Leave a Reply